លក្ខខណ្ឌនៃការប្រើប្រាស់
មាត្រា 1 (គោលបំណង)
លក្ខខណ្ឌនៃការប្រើប្រាស់នេះមានគោលបំណងរៀបរាប់អំពីការណែនាំក្នុងការប្រើប្រាស់គេហទំព័រ និង កម្មវិធី ទូរសព្ទដៃ (តទៅនេះ ហៅថា “គេហទំព័រ” និង “កម្មវិធី”) ដែលផ្តល់សេវាកម្មផ្នែកអប់រំ (LMS) តាមរយៈ មជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែម (តទៅនេះហៅថា “មជ្ឈមណ្ឌល”)។
មាត្រា 2 (និយមន័យពាក្យ)
1. និយមន័យពាក្យដែលប្រើក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះមានដូចតទៅ៖
-
① “សេវាកម្ម” សំដៅលើសេវាកម្មទាំងអស់ដែលផ្តល់ដោយមជ្ឈមណ្ឌលដោយរាប់បញ្ចូលសេវាកម្មសិក្សា ទាំងអស់ដែលអ្នកប្រើប្រាស់ចូលប្រើតាមរយៈឧបករណ៍ដូចជាកុំព្យូទ័រ និង ទូរសព្ទដៃ។
- ② “អ្នកប្រើប្រាស់” គឺជាបុគ្គលដែលជាសមាជិក និង មិនមែនសមាជិកទាំងអស់ដែលចូលប្រើ “កម្មវិធី” និង ទទួលបានសេវាកម្មដែលមាននៅលើ “កម្មវិធី” ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
- ③ “សមាជិក” គឺជាបុគ្គលដែលបានចុះឈ្មោះជាសមាជិកដោយផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅ “កម្មវិធី” និង បុគ្គលដែលប្រើប្រាស់សេវាកម្មដែលមាននៅលើ “កម្មវិធី”។
- ④ “ឧបករណ៍ចល័ត” គឺជាឧបករណ៍ដែលអាចប្រើបានដោយការទាញយក ឬ រក្សាទុកខ្លឹមសារ (content) ដូចជាទូរសព្ទដៃ ទូរសព្ទឆ្លាតវៃ ជំនួយការឌីជីថលផ្ទាល់ខ្លួន (PDA) ថេប្លេតជាដើម។
- ⑤ “ព័ត៌មានគណនី” គឺជាព័ត៌មានដែលផ្តល់ដោយសមាជិកទៅកាន់មជ្ឈមណ្ឌលដូចជា អ៊ីមែល មុខរបរ តួនាទី ។ល។
- ⑥ “កម្មវិធី” សំដៅលើកម្មវិធីទាំងអស់ដែលបានទាញយក ឬ ដំឡើងតាមរយៈឧបករណ៍ចល័ត ដើម្បីប្រើប្រាស់សេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌល។
2. និយមន័យពាក្យដែលប្រើក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះគឺអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និង គោលការណ៍ពាក់ព័ន្ធសម្រាប់សេវាកម្មនីមួយៗ លើកលែងតែពាក្យដែលត្រូវបានផ្តល់និយមន័យក្នុងប្រការ 1 នៃមាត្រានេះ។ សេចក្តីដែលពុំមានចែងផ្សេងៗត្រូវអនុវត្តតាមទំលាប់នៃការធ្វើពាណិជ្ជកម្មទូទៅ។
មាត្រា 3 (សុពលភាព និង ការផ្លាស់ប្តូរលក្ខខណ្ឌ)
- 1. លក្ខខណ្ឌទាំងនេះនឹងចូលជាធរមាន (មានប្រសិទ្ធិភាព) នៅពេលដាក់បង្ហាញនៅលើ “កម្មវិធី” ឬ នៅលើ អេក្រង់ដែលបានតភ្ជាប់ (link) ឬ នៅពេលបញ្ជូនទៅកាន់អ្នកប្រើប្រាស់។
- 2. ក្នុងករណីមានស្ថានការណ៍ ឬ កាលៈទេសៈដែលមិនអាចជៀសបាន មជ្ឈមណ្ឌលរក្សាសិទិ្ធកែប្រែលក្ខខណ្ឌ ទាំងនេះឡើងវិញក្នុងកំរិតមួយដែលមិនបំពានលើច្បាប់ពាក់ព័ន្ធផ្សេងៗ ដូចជាច្បាប់ស្តីពីបទប្បញ្ញត្តិនៃលក្ខខណ្ឌ និង ច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញព័ត៌មាន និង ការការពារព័ត៌មាន ។ល។
- 3. នៅពេលដែលមជ្ឈមណ្ឌលកែប្រែលក្ខខណ្ឌនានា កាលបរិច្ឆេទ លក្ខខណ្ឌ (ដែលបានកែប្រែ) មូលហេតុនៃការកែប្រែ ។ល។ នឹងត្រូវបានបញ្ជាក់ និង ផ្តល់ដំណឹងពីមជ្ឈមណ្ឌលទៅកាន់អ្នកប្រើប្រាស់ 7ថ្ងៃ មុនថ្ងៃចូលជាធរមាន តាមរយៈការដាក់បង្ហាញនៅលើ “កម្មវិធី” ឬ នៅលើអេក្រង់ដែលបានតភ្ជាប់។ ប៉ុន្តែ ប្រសិនបើ ការកែប្រែនោះអវិជ្ជមានខ្លាំង ឬ មានផលប៉ះពាល់ខ្លាំងដល់សមាជិក មជ្ឈមណ្ឌល ត្រូវផ្តល់ព័ត៌មានទៅកាន់ សមាជិកតាមរយៈអ៊ីមែល សារអេឡិចត្រូនិក ការផ្ញើសារលើកម្មវិធី សារជាអក្សរ (LMS/SMS) 30ថ្ងៃ មុនថ្ងៃចូលជាធរមាន។ ក្នុងករណីនេះ មជ្ឈមណ្ឌលត្រូវបង្ហាញពីភាពខុសប្លែកគ្នា មុន និង ក្រោយការកែប្រែដល់សមាជិកឱ្យបានច្បាស់តាមវិធីដែលងាយស្រួលយល់សម្រាប់សមាជិក។
- 4. ប្រសិនបើមានការកែប្រែលក្ខខណ្ឌ មជ្ឈមណ្ឌលត្រូវបញ្ជាក់ថាសមាជិកបានផ្តល់ការយល់ព្រមចំពោះ ការអនុវត្តលក្ខខណ្ឌថ្មី បន្ទាប់ពីលក្ខខណ្ឌថ្មីនោះត្រូវបានជូនដំណឹងទៅអ្នកសមាជិក។ ករណីមជ្ឈមណ្ឌល បានជូនដំណឹងទៅសមាជិកតាមប្រការ 3 តែសមាជិកមិនបានបង្ហាញពីចេតនា ចង់យល់ព្រម ឬ មិនយល់ព្រម មជ្ឈមណ្ឌលអាចចាត់ទុកថាសមាជិកបានយល់ព្រម។ ប្រសិនបើសមាជិកមិនបង្ហាញពីចេតនាចង់បដិសេធ មុនថ្ងៃលក្ខខណ្ឌថ្មីចូលជាធរមាន មជ្ឈមណ្ឌលអាចចាត់ទុកថាសមាជិកបានយល់ព្រមតាមលក្ខខណ្ឌទាំងនោះ។ ប្រសិនបើសមាជិកមិនយល់ព្រមចំពោះលក្ខខណ្ឌដែលបានកែប្រែ មជ្ឈមណ្ឌល ឬ សមាជិកអាចបញ្ចប់កិច្ច ព្រមព្រៀងលើការប្រើប្រាស់សេវាកម្មបាន។
មាត្រា 4 (វិធានផ្សេងទៀតក្រៅពីលក្ខខណ្ឌទាំងនេះ)
ចំនុចដែលពុំមានចែងក្នុងលក្ខខណ្ឌនេះ និង ការបកស្រាយអំពីលក្ខខណ្ឌនេះ នឹងត្រូវគ្រប់គ្រងដោយច្បាប់ពាក់ព័ន្ធផ្សេងៗ ដូចជាច្បាប់ស្តីពីបទប្បញ្ញត្តិនៃលក្ខខណ្ឌ ច្បាប់ស្តីពីការលើកកម្ពស់ ការប្រើប្រាស់បណ្តាញព័ត៌មាន និង ការការពារព័ត៌មាន ឬ ទំលាប់នៃការធ្វើពាណិជ្ជកម្មទូទៅ។
មាត្រា 5 (សមាជិកភាព)
1. ប្រសិនបើអ្នកប្រើប្រាស់បំពេញព័ត៌មានសមាជិកស្របតាមទម្រង់បែបបទដែលបានកំណត់ដោយ “កម្មវិធី” ហើយដាក់ពាក្យសុំចុះឈ្មោះជាសមាជិក ដោយយល់ព្រមលើលក្ខខណ្ឌទាំងនេះ អ្នកប្រើប្រាស់នោះនឹងក្លាយទៅជាសមាជិកនៅពេលមានការយល់ព្រមពីមជ្ឈមណ្ឌល។
2. ជាគោលការណ៍ មជ្ឈមណ្ឌលត្រូវយល់ព្រមលើពាក្យសុំចុះឈ្មោះជាសមាជិក ស្របតាមប្រការដែលបាន ចែងខាងលើ។ ប៉ុន្តែ មជ្ឈមណ្ឌលអាចបដិសេធការស្នើសុំចូលជាសមាជិក ឬ ដកហូតសមាជិកភាពរបស់ អ្នកប្រើប្រាស់បាននៅពេលក្រោយ ក្នុងករណីណាមួយដូចខាងក្រោម៖
- ① ប្រសិនបើអ្នកប្រើប្រាស់មិនមែនជាបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនលើការអប់រំស្ទែម ឬ អ្នកពាក់ព័ន្ធផ្សេងទៀត។
- ② ប្រសិនបើអ្នកប្រើប្រាស់បានផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលមិនពិត ឬ លួចអត្តសញ្ញាណអ្នកដ៏ទៃ។
- ③ ប្រសិនបើអ្នកប្រើប្រាស់បានលួចប្រើប្រាស់សេវាកម្មនៅក្នុងប្រទេសដែលមិនបានទទួលសិទ្ធិប្រើប្រាស់សេវាកម្មដោយប្រើវិធីសាស្រ្តមិនប្រក្រតី ឬ មិនស្របច្បាប់។
- ④ ប្រសិនបើអ្នកប្រើប្រាស់បានស្នើសុំចូលជាសមាជិកក្នុងគោលបំណងបំផ្លាញសុខុមាលភាពសង្គម សណ្តាប់ធ្នាប់ ឬ ទំនៀមទំលាប់ល្អក្នុងសង្គម។
- ⑤ ប្រសិនបើអ្នកប្រើប្រាស់ចង់ប្រើប្រាស់សេវាកម្មក្នុងគោលបំណងខុសច្បាប់។
- ⑥ ប្រសិនបើអ្នកប្រើប្រាស់ចង់ប្រើប្រាស់សេវាកម្មក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។
- ⑦ ប្រសិនបើអ្នកដាក់ពាក្យសុំចូលជាសមាជិកបានបាត់បង់សមាជិកភាពពីមុនមកក្រោមលក្ខខណ្ឌទាំងនេះ។
- ⑧ ប្រសិនបើអ្នកប្រើប្រាស់មានអាយុក្រោម 14 ឆ្នាំ។
- ⑨ ប្រសិនបើការអនុញ្ញាតអោយចុះឈ្មោះជាសមាជិកមានភាពមិនសមរម្យដោយហេតុផលផ្សេងៗទៀតដែលមានតម្លៃស្មើនឹងករណីនីមួយៗដែលមានចែងក្នុងប្រការនេះ។
- ⑩ ក្នុងករណីមានការផ្លាស់ប្តូរព័ត៌មានសមាជិកដែលបានចុះឈ្មោះនៅពេលចុះឈ្មោះ សមាជិកត្រូវកែប្រែវាដោយផ្ទាល់លើ “កម្មវិធី” ឬ ជូនដំណឹងទៅ “មជ្ឈមណ្ឌល” តាមអ៊ីមែល ឬ វិធីផ្សេងទៀត។ “មជ្ឈមណ្ឌល” នឹងមិនទទួលខុសត្រូវចំពោះបញ្ហាណាមួយដែលបណ្តាលមកពីការធ្វេសប្រហែសរបស់ សមាជិកឡើយ។
មាត្រា 6 (ការសុំបញ្ចប់ និង ការដកហូតសមាជិកភាព)
- 1. ប្រសិនបើសមាជិកមិនចង់ប្រើប្រាស់សេវាកម្មបន្តនៅពេលណាមួយ អាចស្នើសុំបញ្ចប់សមាជិកភាពនៅ ពេលណាក៏បាន។ ក្នុងករណីនេះ មជ្ឈមណ្ឌលត្រូវដំណើរការការលុបសមាជិកភាពជាបន្ទាន់។ បន្ទាប់ពីសមាជិកភាពត្រូវបានលុបចេញ ព័ត៌មានទាំងអស់របស់សមាជិកនឹងត្រូវបានលុបចោល ហើយមិនអាចយកវិញបានទេ។
- 2. ក្នុងករណីមានហេតុផលធ្ងន់ធ្ងរដែលមិនអាចបន្តលក្ខខណ្ឌនេះតទៅទៀតបាន ដូចជាការធ្វើសកម្មភាពដែលត្រូវបានហាមឃាត់ដោយលក្ខខណ្ឌទាំងនេះ ឬ សណ្តាប់ធ្នាប់សាធារណៈ និង សីលធម៌សង្គម មជ្ឈមណ្ឌលអាចជូនដំណឹងដល់សមាជិករួចរិតត្បិតការប្រើប្រាស់ ផ្អាកការប្រើប្រាស់ ឬ ដកហូតសមាជិកភាពបាន។
- 3. ក្នុងករណីបញ្ចប់សមាជិកភាព មជ្ឈមណ្ឌលនឹងលុបចោលការចុះឈ្មោះជាសមាជិកភាព។ ក្នុងករណីនេះ មជ្ឈមណ្ឌលនឹងជូនដំណឹងជាមុន និង ផ្តល់ឱកាសអោយសមាជិកពន្យល់ហេតុផលមុនពេលសមាជិកភាព ត្រូវបានលុបចោល។
- 4. មជ្ឈមណ្ឌលអាចផ្អាក ឬ បញ្ចប់កិច្ចព្រមព្រៀងប្រើប្រាស់សេវាកម្ម និង ចាត់វិធានការដើម្បីរក្សាទុក ឬ លុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកដោយឡែក ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក ដែលមិនបានប្រើប្រាស់សេវារបស់មជ្ឈមណ្ឌលរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃផ្អាកការប្រើប្រាស់សេវាកម្ម (តទៅនេះហៅថា "គណនីអសកម្ម")។ ក្នុងករណីនេះ សមាជិកនឹងត្រូវបានជូនដំណឹងអំពីវិធានការផ្សេងៗ ដូចជាការផ្អាក ឬ ការបញ្ចប់កិច្ចព្រមព្រៀង ការរក្សាទុក ឬ ការលុបចោលព័ត៌មានផ្ទាល់ខ្លួន។
មាត្រា ៧ (ការជូនដំណឹងដល់សមាជិក)
- 1. មជ្ឈមណ្ឌលអាចជូនដំណឹងដល់សមាជិកតាមរយៈអ៊ីមែល ឬ លេខទូរស័ព្ទដែលផ្ញើសមាជិកផ្តល់អោយ មជ្ឈមណ្ឌលនៅពេលចុះឈ្មោះជាសមាជិក។
- 2. ក្នុងករណីជូនដំណឹងដល់សមាជិកច្រើននាក់ដោយមិនចំពោះសមាជិកណាម្នាក់ មជ្ឈមណ្ឌលអាចជូនដំណឹង ដោយដាក់បង្ហាញនៅលើ “កម្មវិធី” ក្នុងរយៈពេលលើសពី 30 ថ្ងៃ។
មាត្រា ៨ (កាតព្វកិច្ចរបស់មជ្ឈមណ្ឌល)
- 1. មជ្ឈមណ្ឌលត្រូវអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធ អនុវត្តសិទ្ធិ និង បំពេញកាតព្វកិច្ចដែលមានចែង ក្នុងលក្ខខណ្ឌទាំងនេះដោយស្មោះត្រង់។
- 2. មជ្ឈមណ្ឌលត្រូវមានប្រព័ន្ធសុវត្ថិភាពដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន ដើម្បីឱ្យសមាជិកអាចប្រើប្រាស់ សេវាកម្មដោយសុវត្ថិភាពនៅពេលបើកបង្ហាញព័ត៌មានផ្ទាល់ខ្លួន និង ត្រូវអនុវត្តតាមគោលការណ៍ឯកជនភាព។ មជ្ឈមណ្ឌលមិនត្រូវបង្ហាញ ឬ ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក ដល់ភាគីទីបីទេ លើកលែងតែក្នុងករណីដែលមានចែងក្នុងលក្ខខណ្ឌទាំងនេះ និង គោលការណ៍ឯកជនភាព។
- 3. ក្នុងករណីមានការខូចខាតលើសំភារបរិក្ខារ ការបាត់បង់ ឬ ខូចខាតទិន្នន័យក្នុងដំណើរការកែលម្អសេវាកម្ម មជ្ឈមណ្ឌលត្រូវធ្វើការស្ដារវាឡើងវិញភ្លាមៗ លើកលែងតែក្នុងករណីដែលមានការជៀសមិនរួចណាមួយ ដូចជាគ្រោះមហន្តរាយធម្មជាតិ ភាពអាសន្ន ឧបសគ្គ ឬ ករណីដែលមិនអាចដោះស្រាយដោយប្រើបច្ចេកវិទ្យា បច្ចុប្បន្ន។
មាត្រា ៩ (កាតព្វកិច្ចរបស់សមាជិក)
1. ទាក់ទងនឹងការប្រើប្រាស់សេវាកម្មដែលផ្តល់ដោយមជ្ឈមណ្ឌល សមាជិកមិនត្រូវចូលរួមក្នុងសកម្មភាព ណាមួយខាងក្រោមនេះទេ៖
- ① ការលួចអត្តសញ្ញាណអ្នកដ៏ទៃ ឬ ផ្តល់ព័ត៌មានមិនពិតនៅពេលដាក់ពាក្យសុំប្រើប្រាស់ ឬ ផ្លាស់ប្តូរ ព័ត៌មានសមាជិក។
- ② ការផ្ញើអ៊ីមែលដោយការក្លែងបន្លំជាបុគ្គលិក ឬ ប្រតិបត្តិករនៃមជ្ឈមណ្ឌល ការលួចអត្តសញ្ញាណអ្នកដទៃ ការក្លែងបន្លំ ឬ និយាយមិនពិតអំពីទំនាក់ទំនងជាមួយបុគ្គលណាម្នាក់។
- ③ ការប្រមូល រក្សាទុក បង្ហោះ ឬ ចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកផ្សេងទៀតដោយគ្មានការ អនុញ្ញាតជាមុន។
- ④ ការប្រើប្រាស់សេវាកម្មសម្រាប់គោលបំណងផ្សេងពីគោលបំណងដើម ដូចជាដើម្បីរកប្រាក់ចំណេញ ការលក់ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ សកម្មភាពនយោបាយ និង យុទ្ធនាការបោះឆ្នោត ដោយគ្មានការអនុញ្ញាត។
- ⑤ ការចម្លង ការចែកចាយ ការផ្សព្វផ្សាយ ឬ ការប្រើប្រាស់ព័ត៌មានពាណិជ្ជកម្មដែលទទួលបាន ពីការប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌល ឬ លួចប្រើប្រាស់សេវាកម្មដោយគែងចំនេញលើ កំហុសឆ្គងកម្មវិធី (bugs) ដែលមជ្ឈមណ្ឌលបាន ឬ មិនបានដឹង។
- ⑥ សកម្មភាពនៃការទាញយកផលប្រយោជន៍ដោយការបញ្ឆោតអ្នកដទៃ ឬ ធ្វើឱ្យខូចខាតដល់អ្នកដទៃ ទាក់ទងនឹងការប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌល។
- ⑦ ការរំលោភលើកម្មសិទ្ធិបញ្ញា ឬ យីហោអាជីវកម្មផ្សេងៗរបស់មជ្ឈមណ្ឌល ឬ អ្នកដទៃ ការបង្ខូចកេរ្តិ៍ឈ្មោះ ឬ ធ្វើឱ្យខូចខាតដល់អ្នកដទៃ។
- ⑧ ចេតនាបញ្ជូន បង្ហោះ ចែកចាយ ឬ ប្រើប្រាស់ៈ (១) ព័ត៌មាន (កម្មវិធីកុំព្យូទ័រ) ដែលត្រូវបានហាមឃាត់មិនឱ្យបញ្ជូន ឬ បង្ហោះដោយច្បាប់ (២) មេរោគ កូដកុំព្យូទ័រ ឯកសារ ឬ កម្មវិធីផ្សេងៗ ក្នុងគោលបំណងរំខាន ឬ បំផ្លាញប្រតិបត្តិការរបស់កុំព្យូទ័រ Software Hardware ឬ ឧបករណ៍ទូរគមនាគមន៍ផ្សេងៗ។
- ⑨ ការផ្លាស់ប្តូរកម្មវិធីដោយមិនបានទទួលសិទ្ធិពិសេសពីមជ្ឈមណ្ឌល ការបន្ថែម ឬ បញ្ចូលកម្មវិធីផ្សេងទៀតទៅក្នុងកម្មវិធី ការលួចចូល ឬ ការធ្វើវិស្វកម្មបញ្ច្រាស (Reverse-engineering) លើម៉ាស៊ីនមេ (Server) ការធ្វើអោយលេចទៅខាងក្រៅ ឬ កែប្រែនូវកូដដើម ឬ ទិន្នន័យកម្មវិធី ការបង្កើតម៉ាស៊ីនមេដាច់ដោយឡែក ឬ ក្លែងបន្លំធ្វើជាមជ្ឈមណ្ឌលដោយការផ្លាស់ប្តូរ ឬ លួចផ្នែកណាមួយនៃគេហទំព័ររបស់មជ្ឈមណ្ឌល។
- ⑩ សកម្មភាពផ្សេងទៀតដែលបំពានច្បាប់ពាក់ព័ន្ធ ឬ ផ្ទុយនឹងទំនៀមទម្លាប់ល្អ ឬ បទដ្ឋានសង្គមផ្សេងទៀត។
2. សមាជិកត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងលេខសម្គាល់សមាជិក និង លេខសម្ងាត់ចូលកម្មវិធី ហើយមិនគួរអនុញ្ញាតឱ្យភាគីទីបីប្រើប្រាស់វាឡើយ។
3. អ្នកប្រើប្រាស់ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃលក្ខខណ្ឌទាំងនេះ និងច្បាប់ពាក់ព័ន្ធផ្សេងៗ។
មាត្រា 10 (ការប្រើប្រាស់សេវាកម្ម)
1. “កម្មវិធី” ផ្តល់សេវាកម្មដូចខាងក្រោមដល់សមាជិក។ ប៉ុន្តែ មជ្ឈមណ្ឌលអាច តម្រូវឱ្យអ្នកប្រើប្រាស់យល់ព្រម លើការផ្តល់ "ព័ត៌មានគណនី" ប្រសិនបើចាំបាច់ដើម្បីប្រើប្រាស់សេវាកម្ម ដែលផ្តល់ដោយមជ្ឈមណ្ឌលតាមរយៈ "កម្មវិធី" ។ ប្រសិនបើអ្នកប្រើប្រាស់មិនយល់ព្រមទេ សេវាកម្មមួយចំនួន អាចត្រូវបានរឹតបន្តឹង ដូចជាការស្វែងរក លេខសម្ងាត់ដោយប្រើលេខទូរស័ព្ទ ការស្វែងរកលេខសម្គាល់សមាជិក និង ការផ្លាស់ប្តូរលេខសម្ងាត់៖
- ① សេវាកម្មដូចជាខ្លឹមសារ ការស្ទង់មតិ និងការធ្វើតេស្ត
- ② សេវាកម្មផ្សេងទៀតដែលកំណត់ដោយមជ្ឈមណ្ឌល។
2. បន្ថែមពីលើការបង្ហោះនៅលើ “កម្មវិធី” មជ្ឈមណ្ឌលអាចផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនទៀត អំពីការប្រើប្រាស់សេវាកម្ម ដល់សមាជិកតាមរយៈសារអត្ថបទ ការជូនដំណឹងនៅលើកម្មវីធី និង វិធីផ្សេងទៀត ដោយមានការយល់ព្រមជាក់លាក់ពីសមាជិក។
3. ជាគោលការណ៍ ការប្រើប្រាស់សេវាកម្មត្រូវបើក 24ម៉ោង លើកលែងតែពេលមានការរអាក់រអួលប្រតិបត្តិការ ឬ កំហុសបច្ចេកទេស “កម្មវិធី” ឬ ករណីលើកលែងមួយចំនួនទៀតទៅតាមកាលបរិច្ឆេទ និង ពេលវេលាកំណត់ ដោយមជ្ឈមណ្ឌល ដើម្បីត្រួតពិនិត្យប្រព័ន្ធ ឬ ករណីផ្សេងៗទៀត។
4. មជ្ឈមណ្ឌលអាចផ្អាកការផ្តល់សេវាជាបណ្ដោះអាសន្នក្នុងករណីមានការថែទាំ ការត្រួតពិនិត្យ ការជួសជុល ការរអាក់រអួលប្រព័ន្ធ ការរំខានការទំនាក់ទំនង ឬ ឧប្បត្តិហេតុដ៏ទៃទៀតនៃប្រព័ន្ធរបស់កម្មវីធី ។ល។ ក្នុងករណីមានការរំខានផ្សេងៗលើសេវាកម្ម មជ្ឈមណ្ឌលត្រូវជូនដំណឹងដល់សមាជិកតាមរយៈ “កម្មវិធី” ជាមុន។ ប្រសិនបើមានហេតុផលដែលមិនអាចជៀសបានក្នុងការមិនជូនដំណឹងជាមុន មជ្ឈមណ្ឌលត្រូវជូន ដំណឹងដល់សមាជិកតាមវិធីដែលបានបញ្ជាក់ក្នុងប្រការទី7។
មាត្រា 11 (ការការពារ និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន)
- 1. នៅពេលប្រមូលព័ត៌មានអ្នកប្រើប្រាស់ មជ្ឈមណ្ឌលត្រូវប្រមូលព័ត៌មានអប្បបរមាដែលចាំបាច់ ដើម្បីផ្តល់សេវាកម្ម។
- 2. នៅពេលប្រមូលព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និង ព័ត៌មានគណនីរបស់អ្នកប្រើប្រាស់ មជ្ឈមណ្ឌលត្រូវទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់។
- 3. មជ្ឈមណ្ឌលមិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកដល់អ្នកដទៃដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែការផ្តល់ព័ត៌មានផ្ទាល់ខ្លួននោះគឺស្របតាមច្បាប់ពាក់ព័ន្ធ ឬ នៅពេលមានការស្នើសុំពីស្ថាប័ន ជាតិដែលពាក់ព័ន្ធ។
- 4. អ្នកប្រើប្រាស់អាចស្នើសុំការចូលប្រើ កែកំហុស ឬ ការដកការយល់ព្រមលើការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ដែលបានផ្តល់ទៅមជ្ឈមណ្ឌលនៅពេលណាក៏បាន។ មជ្ឈមណ្ឌលមានកាតព្វកិច្ចចាត់វិធានការ ចាំបាច់ដើម្បីបំពេញតាមសំណើភ្លាមៗដោយមិនពន្យារពេល។ ប្រសិនបើអ្នកប្រើប្រាស់ស្នើសុំកែកំហុស នោះព័ត៌មានផ្ទាល់ខ្លួនមិនត្រូវប្រើទេ រហូតដល់កំហុសត្រូវបាន កែតម្រូវរួចរាល់។
- 5. បញ្ហាផ្សេងទៀតដែលទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន ត្រូវគោរពតាមគោលការណ៍ឯកជនភាពដែលបានដាក់បង្ហាញដាច់ដោយឡែកនៅលើ “កម្មវិធី”។
មាត្រា 12 (សំណងលើការខូតខាត)
- 1. មជ្ឈមណ្ឌលមិនផ្តល់សំណងដល់សមាជិក ឬ ភាគីទីបីណាម្នាក់សម្រាប់ការខូចខាតដែលកើតឡើង ពីការផ្អាកការផ្តល់សេវាបណ្តោះអាសន្នដោយសារមូលហេតុដែលមានចែកក្នុងមាត្រា 10 ប្រការ 3 និង 4 នៃលក្ខខណ្ឌទេ លុះត្រាតែមាន បទប្បញ្ញត្តិពិសេសនៅក្នុងច្បាប់ពាក់ព័ន្ធ។
- 2. មជ្ឈមណ្ឌលមិនទទួលខុសត្រូវចំពោះឧបសគ្គណាមួយក្នុងការប្រើប្រាស់សេវា ដោយសារចេតនា ឬ ការធ្វេសប្រហែសរបស់សមាជិកឡើយ។
- 3. មជ្ឈមណ្ឌលនឹងមិនទទួលខុសត្រូវចំពោះភាពជាក់ជាក់ និង ភាពត្រឹមត្រូវនៃព័ត៌មាន ឬ ឯកសារដែលបានដាក់បង្ហាញទាក់ទងនឹងសេវាកម្មនោះទេ លុះត្រាតែមានកំហុសដោយចេតនាណាមួយ។
- 4. មជ្ឈមណ្ឌលនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងដោយសមាជិកទាក់ទងនឹង ការប្រើប្រាស់សេវាកម្មដែលផ្តល់ដោយឥតគិតថ្លៃនោះទេ។
- 5. មជ្ឈមណ្ឌលនឹងមិនទទួលខុសត្រូវចំពោះការបរាជ័យ ឬ ការបាត់បង់អត្ថប្រយោជន៍ផ្សេងៗរបស់សមាជិកដែលបានប្រើប្រាស់សេវាកម្មនោះទេ។
- 6. មជ្ឈមណ្ឌលនឹងមិនទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីសមាជិកមិនបានគ្រប់គ្រង លេខសម្គាល់សមាជិក លេខសម្ងាត់ និង ព័ត៌មានគណនីរបស់ “កម្មវិធី” ឡើយ។
- 7. ប្រសិនបើសមាជិកមិនអាចប្រើប្រាស់ខ្លឹមសារទាំងអស់ ឬ មួយផ្នែកបានទេ ដោយសារការផ្លាស់ប្តូរឧបករណ៍ចល័ត ការផ្លាស់ប្តូរលេខឧបករណ៍ចល័ត ការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការ (OS) ការរ៉ូមីង (Roaming) នៅក្រៅប្រទេស ការផ្លាស់ប្តូរក្រុមហ៊ុនផ្តល់សេវាទូរសព្ទ ។ល។ មជ្ឈមណ្ឌលនឹង មិនទទួលខុសត្រូវឡើយ។
- 8. ប្រសិនបើសមាជិកលុបខ្លឹមសារ ឬ ព័ត៌មានគណនីដែលផ្តល់ដោយមជ្ឈមណ្ឌល មជ្ឈមណ្ឌលនឹងមិនទទួលខុសត្រូវឡើយ។
មាត្រា ១៣ (ការរក្សាសិទ្ធិ។ល។)
- 1. ការរក្សាសិទ្ធិ និង កម្មសិទ្ធិបញ្ញារបស់ខ្លឹមសារមេរៀន និង សេវាកម្មផ្សេងទៀតដែលផលិតដោយមជ្ឈមណ្ឌលត្រូវតែជារបស់មជ្ឈមណ្ឌល។
- 2. សមាជិកមិនត្រូវប្រើប្រាស់ ឬ អនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់ព័ត៌មានដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌល ឬ អ្នកផ្គត់ផ្គង់ ដែលទទួលបានដោយការប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌលដោយគ្មានការយល់ព្រមជាមុនពី មជ្ឈមណ្ឌល ឬ អ្នកផ្គត់ផ្គង់សម្រាប់គោលបំណងពាណិជ្ជកម្ម ដោយប្រើវិធីសាស្ត្រ ដូចជាការផលិតឡើងវិញ ការបញ្ជូនជាដើម (រួមទាំងការកែសម្រួល ការបោះពុម្ពផ្សាយ ការសម្តែង ការចែកចាយ ការផ្សាយ ការថតចម្លង)។
- 3. ប្រសិនបើ សមាជិកធ្វើអោយលេចចេញទៅក្រៅនូវខ្លឹមសារណាមួយដែលបំពានលើច្បាប់ដែលពាក់ព័ន្ធ ដូចជាច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និង ការការពារព័ត៌មាន ឬ ច្បាប់រក្សាសិទ្ធិ ម្ចាស់សិទ្ធិអាចស្នើសុំការផ្អាក ឬ លុបចោលតាមនីតិវិធីដែលកំណត់ដោយច្បាប់ពាក់ព័ន្ធ។ សមាជិកខ្លួនឯងត្រូវ ទទួលខុសត្រូវទាំងស្រុងលើករណីរដ្ឋប្បវេណី និង ព្រហ្មទណ្ឌដែលអាចកើតឡើង ខណៈដែលមជ្ឈមណ្ឌលត្រូវ ចាត់វិធានការស្របតាមច្បាប់ពាក់ព័ន្ធ។
- 4. បើទោះជាគ្មានការស្នើសុំពីម្ចាស់សិទ្ធិដូចមានចែងក្នុងប្រការខាងលើក៏ដោយ ក៏មជ្ឈមណ្ឌលអាចចាត់វិធានការបណ្តោះអាសន្ន ។ល។ លើការធ្វើអោយលេចចេញទៅក្រៅនូវខ្លឹមសារសេវាកម្ម ស្របតាមច្បាប់ពាក់ព័ន្ធ ប្រសិនបើមជ្ឈមណ្ឌលយល់ឃើញថាមានហេតុផលនៃការរំលោភសិទ្ធិ ឬ មានការបំពានគោលការណ៍របស់មជ្ឈមណ្ឌល ឬ ច្បាប់ពាក់ព័ន្ធ។
- 5. មាត្រានេះមានប្រសិទ្ធភាពក្នុងពេលមជ្ឈមណ្ឌលដំណើរការសេវាកម្ម ហើយនឹងបន្តអនុវត្តរហូតសូម្បីតែ បន្ទាប់ពីការដកសមាជិកភាពហើយក៏ដោយ។
មាត្រា ១៤ (បណ្តឹងរបស់សមាជិក និង ដំណោះស្រាយវិវាទ)
- 1. មជ្ឈមណ្ឌលត្រូវផ្តល់ភាពងាយស្រួលដល់សមាជិកក្នុងការបញ្ចេញមតិ ឬ ការតវ៉ានៅក្នុងកម្មវិធី ឬ នៅលើអេក្រង់ដែលបានតភ្ជាប់។
- 2. ប្រសិនបើមតិ ឬ ការមិនពេញចិត្តដែលលើកឡើងដោយសមាជិកត្រូវបានទទួលស្គាល់ថាសមហេតុផល មជ្ឈមណ្ឌលត្រូវដោះស្រាយភ្លាមៗក្នុងរយៈពេលដ៏សមស្របមួយ។ ប៉ុន្តែ ប្រសិនបើការដោះស្រាយលើបណ្តឹង ទាំងនោះត្រូវប្រើពេលយូរ សមាជិកនឹងត្រូវបានជូនដំណឹងអំពីហេតុផល និង កាលវិភាគសម្រាប់ដោះស្រាយ វិវាទនៅក្នុងកម្មវិធីផ្ទាល់ ឬ ស្របតាមមាត្រា 8 ។
មាត្រា ១៥ (យុត្តាធិការ និង ច្បាប់គ្រប់គ្រង)
លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវគ្រប់គ្រង និង បកស្រាយដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើមានពាក្យបណ្តឹងរវាងមជ្ឈមណ្ឌល និង សមាជិក តុលាការដែលមានសមត្ថកិច្ចគឺត្រូវកំណត់ទៅតាម នីតិវិធីដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធ។